ត្រឡប់ក្រោយ

បក្សប្រឆាំងស្នើរដ្ឋាភិបាល បញ្ជូនសន្ធិសញ្ញាពាណិជ្ជកម្មអាវុធឲ្យសភាផ្តល់សច្ចាប័ន ក្រោយកម្ពុជាទទួលស្គាល់ជាង២ឆ្នាំ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានដាក់លិខិត ​មួយច្បាប់​ទៅ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយ​ស្នើ​ឲ្យពន្លឿនបញ្ជូន​សន្ធិ​សញ្ញា​​​ពា​​​ណិ​ជ្ជ​កម្ម​​​អា​វុធ​​​(Arms Trade Treaty)ដែល​កម្ពុជា​គាំទ្រ​នៅអង្គការ​សហប្រជា​​ជា​តិកាលពីឆ្នាំ២០១៣​​ ឲ្យ​រដ្ឋសភាផ្តល់សច្ចាប័នដើម្បីអាចប្រើប្រាស់បាន។​នៅក្នុងលិខិតមួយចុះថ្ងៃទី២៩ ខែមករាហើយ​​ដាក់ទៅ​រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ តំណាង​រាស្រ្ត លោក សុន ឆ័យ បានលើក​ឡើង​ថាសន្ធិសញ្ញានេះ​ត្រូវបានរដ្ឋាភិបាលចុះហត្ថលេខាគាំទ្រ​កាល​ពី​ ថ្ងៃទី​​១៨ ខែតុលា ឆ្នាំ​២០១៣។ លោក​បន្តថាលោក​បា​នដាក់សំណើ​នេះទៅក្រសួងការបរទេសកម្ពុជា តែ​​ត្រូវបានណែនាំ​ឲ្យ​ដាក់ទៅក្រ​សួងការពារជាតិវិញដែលទទួលខុសត្រូវលើ​ សន្ធិសញ្ញានេះ។​លោក សុន ឆ័យ បានបញ្ជាក់​ថា៖ សូមឯក​ឧត្តម​មេត្តាពិនិត្យ​លទ្ធភាព​ក្នុងការធ្វើសំណើមករដ្ឋសភាឲ្យ​ធ្វើការ​ពិនិត្យ​និង​ផ្តល់សច្ចាប័ន​លើកិច្ចព្រមព្រៀងArms Trade Treaty(ATT)នៅពេលឆាប់ដែលអាចធ្វើទៅបាន

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា