ត្រឡប់ក្រោយ

លោក កឹម សុខា បដិសេធព័ត៌មានទៅក្រៅប្រទេស គេចពីបាតុកម្មប្រឆាំងរូបលោក

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោក។ក្នុងពេលចុះសួរសុខទុក្ខសកម្មជនបក្សប្រឆាំងនៅពន្ធនាគារព្រៃស លោក កឹម សុខា បានលើកឡើងថាលោក​មិនចេញទៅប្រទេសណានោះទេ បើទោះ​មានបាតុកម្មប្រឆាំងរូបលោក។ ឆ្លើយតបនឹងសំណួរអ្នកសារ​ព័ត៌មានសួរថាបើមានបាតុកម្មតើលោកនឹងមា​ នគម្រោងចាកចេញពីប្រទេសកម្ពុជា លោកមានប្រសាសន៍ថា៖ ហេ! ខ្ញុំមិនទៅណាទេ។ ខ្ញុំធ្វើការនៅទីនេះ។ការលើកឡើងរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេលបុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា