ត្រឡប់ក្រោយ

អ្នកអះអាងថាគាំទ្ររដ្ឋាភិបាលប្រកាសធ្វើបាតុកម្មឲ្យរំលាយគណបក្សសង្រ្គោះជាតិ

បុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះជាតិចោល ប្រសិនបើអ្នកគាំទ្រ​ គណបក្សប្រឆាំងនេះហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅ​អាមេរិក​នៅពាក់កណ្តាលខែនេះ។នៅក្នុងហ្វ៊េសប៊ុកដែលឃើញផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានចោទប្រកាន់គណបក្សសង្រ្គោះជាតិថាបានដឹកនាំបាតុកម្មកន្លងមកនាំឲ្យខូចខាតទ្រព្យសម្បត្តិនិង ​សន្តិសុខសង្គម។ បុរសរូបនោះក៏បានចោទប្រកាន់តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ និង​លោក អ៊ុំ សំអាន ថាជាអ្នកធ្វើឲ្យផ្អើលដល់អង្គការសហប្រជាជាតិរឿងព្រំដែន ប៉ុន្តែគណបក្សសង្រ្គោះជាតិមិនទទួលស្គាល់ថាជាទង្វើរបស់គណបក្សនោះឡើយ ហើយថាដូចនេះការធ្វើបាតុកម្មរបស់អ្នកគាំទ្ររដ្ឋាភិបាលនេះ មិនមែនជាការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ។បុរសដដែលនិយាយថា៖ ជាការឆ្លើយតបរបស់ក្រុមសម្ព័ន្ធក៏ដូចជាក្រុមយុវជនគាំទ្ររាជរដ្ឋាភិបាលដែរ ថាយើងខ្ញុំត្រៀម​ខ្លួន​ជានិច្ច ហើយអាចឈានទៅដល់ធ្វើបាតុកម្មនៅមុខគណបក្សសបង្រ្គោះជាតិ បើសិនជាក្នុង​ដំណើរទស្សនៈកិច្ចរបស់​សម្តេចតេជោ ទៅប្រជុំអាស៊ាននៅរដ្ឋកាលីហ្វញ៉ា ថ្ងៃទី១៥ ១៦នេះ អស់លោក[CNRP]ធ្វើបាតុកម្មប្រឆាំងនឹងលោក[ហ៊ុន សែន] គឺថាយើងខ្ញុំនឹងទៅដល់ទីស្នាក់គណបក្ស​សង្រ្គោះជាតិ ហើយ​ស្នើឲ្យ​រដ្ឋសភាជាតិ គឺដកបក្សចង្រៃជាតិ បំផ្លាញជាតិហ្នឹងចោលតែម្តង ចេញពីបញ្ជីបក្សនយោបាយ។មិនខ្វះទេ អត់ពីគណបក្សសង្រ្គោះជាតិមួយ វាមានគណបក្សច្រើនទៀត

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា