ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីការពារយន្តការយកប្រព័ន្ធសង្គមហ្វេសប៊ុកដោះស្រាយបញ្ហារបស់ពលរដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា​ការណែនាំ​ឲ្យ​ស្ថាប័នក្រោមឱវាទឲ្យ​​ប្រើប្រាស់ប្រព័ន្ធសង្គម ​ហ្វេសប៊ុកដើម្បី​ទទួល​ពាក្យ​បណ្តឹងពី​ប្រជា​ពលរដ្ឋ​ ជាយន្តការ​មួយ​លឿននិងប្រសិទ្ធភាព​និង​ថា​ដើម្បីចៀសវាង​ពលរដ្ឋទៅតវ៉ានៅ​តាម ​ស្ថា​ប័នជាតិធំៗនិង​ផ្ទះនាយករដ្ឋមន្រ្តី។​កាលពីដើមសប្តាហ៍នេះ លោក​ ហ៊ុន សែន បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ ហ្វេសប៊ុក​ ដោយ​លោក​​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​ វេលា។នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានប្រតិកម្ម​នឹង​អ្នកវិភាគមួយចំនួន​ដែល​រិះគន់យន្តការនេះ​។​ លោក​បានថ្លែ​ង​ថា​ការប្រើប្រាស់ហ្វេសប៊ុកនេះ​មិនមែនមានន័យថា​ រដ្ឋាភិបាលបោះបង់ចោលប្រព័ន្ធ​ដឹកនាំបច្ចុប្បន្ននោះ ដោយ​ថា​គ្រាន់តែ​លោក​ចង់​ពន្លឿន​យន្តការដោះស្រាយ​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា