ត្រឡប់ក្រោយ

បក្សប្រឆាំងមិនចង់និយាយរឿងជំរុញឲ្យមានការដោះលែងសកម្មជនជាប់ឃុំ

មេដឹកនាំគណបក្សប្រឆាំងមិនចង់និយាយរឿងជំរុញឲ្យមានការដោះលែងសមាជិកព្រឹទ្ធសភានិងសកម្មជនជាង១០រូបដែលកំពុងជាប់ឃុំនៅពន្ធនាគាព្រៃសពេលដែលស្ថានការណ៍នយោបាយឡើងកម្តៅនោះ។នៅក្នុងពេលចុះសួរសុខទុក្ខសកម្មជនកាលពីព្រឹកថ្ងៃទី១១ខែកុម្ភៈប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតើគណបក្សប្រឆាំងនឹងមានការ​ ចរចារ​ឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង​នោះទៀតទេ? ដោយលោកលើកឡើងថាលោកមិន​អាចនិយាយ​បាននោះ​ ទេព្រោះការដោះលែងឬមិនដោះលែងនោះវាជាអំណាចរបស់ភាគីម្ខាងទៀតពោលគឺជាអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា