ត្រឡប់ក្រោយ

ការបង្កើតគណៈកម្មការតាមដានហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីធ្វើឲ្យមានការរិះគន់

បី​ថ្ងៃ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ក្រសួង មន្ទីរ និង​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​តាមដាន​ស្រង់​របាយការណ៍​ និង​ឆ្លើយតប​ទៅ​នឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ រួច​មក​ ក្រសួង​ និង​ស្ថានប័ន​ជាច្រើន​បាន​បង្កើត​គណៈកម្មការ​ ដើម្បី​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ធ្វើ​ឲ្យ​ មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ដោយ​ហៅ​ថា «ជា​រដ្ឋាភិបាល​ហ្វេសប៊ុក»។ក្រសួង​ និង​ស្ថាប័ន​ដែល​បាន​បង្កើត​គណៈកម្មការ​រួច​ហើយ​រួមមាន​ក្រសួង​អភិវឌ្ឍន៍​ ជនបទ​ក្រសួង​ធម្មការ​ និង​សាសនា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក្រសួង​រ៉ែ​ និង​ថាមពល​ក្រសួង​យុត្តិធម៌​ ក្រសួង​អប់រំ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។ចំណែក​ក្រសួង​ផ្សេង​ទៀត​ក៏​កំពុង​រៀបចំ​គណៈកម្មការ​​តាមដាន​ហ្វេសប៊ុក​ នេះ​ដែរ។ ក្រសួង​ដែល​បាន​បង្កើត​គណៈកម្មការ​​តាមដាន​ហ្វេសប៊ុក​ជា​ផ្លូវការ​មាន​ចំនួន ​សមាជិក​ចាប់​ពី​ ៤ ​រហូត​ដល់​ ១៥ ​នាក់។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា