ត្រឡប់ក្រោយ

លោក សួន សេរីរដ្ឋា ស្នើតុលាការពន្យល់រឿងមិនចាត់ការបណ្តឹងប្រឆាំងរដ្ឋមន្រ្តីការបរទេស

ប្រធាន ​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរ​លិខិតមួយ​​ទៅ​ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយ​ស្នើ​សុំការ​​ពន្យល់មូលហេតុដែល​តុលាការ​សម្រេច​មិនចាត់ការ​លើ​​ បណ្តឹងប្រឆាំងនឹង​រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា លោក ហោ ណាំហុង។លិខិត​មួយ​ចុះ​ថ្ងៃទី​១២កុម្ភៈ លោក សួន សេរីរដ្ឋា បាន​ស្នើ​សុំ​​ប្រធាន​សាលាដំបូងបញ្ជូន​លិខិត​របស់​លោក​ទៅព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ ដើម្បីសុំពន្យល់​ជាលាយលក្ខណ៍អក្សរ​ពីមូលហេតុ​នៃការ​មិន​ចាត់ការ​បណ្តឹង​នេះ។ ​ លោក​បញ្ជាក់ថា៖ “លិខិតជូនដំណឹង​ពីដីកាតម្កល់រឿង​ឥតចាត់ការ​ មិន​បាន​បញ្ជាក់​ពីសំអាងច្បាប់​និងសំអាងហេតុ​ឲ្យ​ច្បាស់​លាស់ដែលខ្ញុំមិនអាច ​ទទួល​យក​បាន​អំពីការសម្រេចនេះ ហេតុដូច្នេះ​បានជាខ្ញុំ​ដាក់លិខិត​សូមឲ្យ​ពន្យល់​ទៅតាមនីតិវិធីច្បាប់”។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា