ត្រឡប់ក្រោយ

លោក កឹម សុខា៖ត្រូវគិតពីអនាគតសម្រាប់សន្តិភាព កុំឆ្កឹះអតីតកាលសម្រាប់សងសឹក

មេដឹកនាំ​បក្សប្រឆាំង បាន​ផ្ញើ​សា​រនយោបាយ​ថ្មី​ទៀតកាលពីថ្ងៃ​សៅរ៍​នេះ​ថា  អ្នកនយោបាយ​ខ្មែរ គួ​ដល់ពេលគិត​ពី​ការរួបរួម​គ្នា កសាង​​សន្តិភាព ទៅ​ថ្ងៃ​អនាគតសម្រាប់​ក្មេងជំនាន់ក្រោយ ជាជាង​ឆ្កឹះ​កកាយ​រឿង​ពី​អតីតកាល បង្ក​ឲ្យ​ខ្មែរ​បែកបាក់ គិត​ប្រយោជន៍​តែម្នាក់ឯង​។​ក្នុង​ពិធី​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៣​ខែ​មករា​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា ប្រទេស​ជឿនលឿន​លើ​ពិភពលោក គេ​គិត​ពី​អនាគត​ច្រើន​ជាង​អតីតកាល ដែល​លោក​ថា ខុស​ពី​អ្នកនយោបាយ​ខ្មែរ គិតតែ​ពី​ឆ្កឹះ​កកាយ រឿង​ពី​អតីតកាលមក​ឈ្លោះ​គ្នាបង្កជម្លោះ​មិនចេះចប់​។​លោក កឹម សុខា ឲ្យដឹងទៀតថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គ្រប់​គ្រង់​អំណាច លោក​ថានឹង​ឲ្យគេ​ឆ្លាក់​រូបកុមារ ដាក់​នៅ​មន្ទីរ​រដ្ឋសភា ដែល​លោក​ថា ដើម្បី​រំឭក​ឲ្យ​អ្នកនយោបាយឲ្យធ្វើ​ច្បាប់ គិត​ពី​អ​នា​គត​កុមារ គិត​អ​នា​គត​យុវជន ដែល​លោក​ថា​ជាសវាង​សភា​ធ្វើ​ច្បាប់​ការពារ​អំ​ណា​ចបុគ្គល​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា