ត្រឡប់ក្រោយ

មេដឹកនាំបក្សប្រឆាំងប្រកាសជំហរជាថ្មីកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិ

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាស​ទៅកាន់អ្នកគាំទ្រ​ជាថ្មីថា​គណបក្ស​ប្រឆាំង​នឹង​កំណត់​​អាណត្តិ​​ មេដឹកនាំប្រទេសត្រឹម​​តែ២អាណត្តិតែប៉ុណ្ណោះ ដោយ​​លោកចាត់ទុក​ការកំណត់នេះនឹង​មិន​ឲ្យ​អ្នក​ដឹក​នាំ​”​ដុះ​ស្លែ​”​។​ក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងប្រជាពលរដ្ឋនៅខេត្ដប ​ន្ទាយមានជ័យ កាលពី​​ថ្ងៃទី​១២​ខែ​កុម្ភៈ​ លោក​ កឹម សុខា បាន​អះអាងថា​គោលនយោបាយ​របស់គណបក្ស​សង្រ្គោះជាតិ​គឺការកែប្រែរដ្ឋធម្មនុញ្ញ​ ក្នុងការកំណត់​អាណត្តិ​មេដឹ​កនាំ​​។​ អាណត្តិដឹកនាំប្រទេសនេះទំនង​លោក​ កឹម សុខា សំដៅលើ​បុគ្គលធ្វើជានាយករដ្ឋមន្រ្តី​អាចដឹកនាំប្រទេស​បានតែ​ពីរអាណត្តិ​ ប៉ុណ្ណោះ។លោក​​បានថ្លែង​ថា៖ គោល​ នយោបាយ​របស់គណបក្ស​សង្រ្គោះជាតិ​យើង គឺបាននិយាយគ្នាហើយថា​នៅពេល​ដែល​យើង​ឈ្នះ​ឆ្នោតដឹកនាំប្រទេស​ យើង​នឹងកែរដ្ឋធម្មនុញ្ញ​ឲ្យ​អ្នកដឹកនាំប្រទេស​សំខាន់ៗ ដឹកនាំ​ប្រទេស​តែ​ពីរអាណត្តិ​យ៉ាងយូរ​បានហើយ កុំ​ឲ្យ​ដុះស្លែ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា