ត្រឡប់ក្រោយ

គណបក្សថ្មី៖ខ្លួនបានបណ្តុះបណ្តាលសកម្មជនបានរាប់រយនាក់ជួយពលរដ្ឋបាន២០ឃុំ

គណបក្ស​ថ្មី​មួយ​​អះអាងថា ខ្លួន​បាន​ពង្រឹង​សមត្ថិភាព​សកម្មជនរបស់​ខ្លួន​បាន​រាប់រយ​នាក់ក្នុង​ឃុំ​ ចំនួន​២០ ដោយ​ថាដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានាជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ​។​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ី​ន បានឲ្យដឹង​កាលពី​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ​នេះ​ថា ក្រោយ​ពី​គណបក្ស​មូលដ្ឋាន​បង្កើតឡើង​ជិត​៦​ខែ​មកនេះ លោក​ថា គណបក្ស​លោក​បានបណ្តុះបណ្តាល​ថ្នាក់ដឹកនាំជាង​៥០០​នាក់ ក្នុងចំណោម​១១៩​ឃុំ​។​ប៉ុន្តែ​លោក​ថា ក្នុង​ចំណោម​អ្នក​ដែល​ចូល​បម្រើ​ការងារ ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ប្រឈម​នានា​ទៀងទាត់​មាន​ចំនួន​២០​ឃុំ ដែល​ក្នុង​មួយ​ឃុំ​មាន​១០​ទៅ​១៥​នាក់​។អ្នកនាំពាក្យ​រូប​នោះ អះអាង​ទៀតថា តាម​គម្រោង​គណបក្ស​មូលដ្ឋាន​ត្រូវ​ពង្រឹង​សមត្ថភាព​សកម្ម​ជនឲ្យបាន​ជាង​២០០​ ឃុំ ប៉ុន្តែ​លោក​ថា ដោយសារ​កត្តា​ខ្វះ​ធនធាន និង​ថវិកា​ទើប​មិន​ទាន់​សម្រេច​តាម​ការគ្រោងទុក​។​ប្រភព​​វីអូឌី(VOD)​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា