ត្រឡប់ក្រោយ

លោក សម រង្ស៊ី បារម្ភពីការសងសឹកបើមានបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅអាមេរិក

លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង អំពាវនាវ​ដល់​អ្នកគាំទ្រទាំង​ក្នុងនិង​ក្រៅប្រទេសឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ ដោយ​លោក​បារម្ភ​ថា ដៃ​គូប្រកួត អាច​នឹង​យក​សកម្មជន​នៅក្នុង​ប្រទេស ធ្វើជា​ចំណាប់ខ្មាំងបើ​មាន​កា​តវ៉ា​ណាមួយ ប្រឆាំង​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​សហរដ្ឋអាមេរិក​នោះ​។​ការព្រួយបារម្ភ​របស់​លោក សម រង្ស៊ី​ នេះធ្វើឡើង​បន្ទាប់ពី​សមាគម​ខ្មែរនៅ​អាមេរិក ប្រកាសថា ពួកគេ​នឹង​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពេល​លោក​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ានអាមេរិក នៅ​ថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ​នេះ​។​ព័ត៌មាន​នៃ​ការប្រមូលផ្តុំ​គ្នាធ្វើ​បាតុកម្ម​នៅ​អាមេរិក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​កំពុង​គ្រប់គ្រង​អំណាច​ផង​នោះ បាន​ព្រមាន​តប​វិញតាម​បណ្តាញ​សង្គមរបស់​លោក​ថា ពួកគេ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោក​នៅ​ក្រៅប្រទេស លោក​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ប្រឆាំងមេដឹកនាំ​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស ​ដូច​គ្នា​ដែរ​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា