ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រកាសថាលោកមិនខ្លាចស្លាប់ ទោះប្រឈមមុខនឹងបាតុករនៅអាមេរិក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​ចន្ទនេះអះអាង​ថា​លោក​ហ៊ាន​ចេញមុខ​ជួប​ក្រុម​បាតុករដែលត្រៀម​ ធ្វើបាតុកម្ម​ប្រឆាំង​រូបលោកនៅសហរដ្ឋអាមេរិក​ ហើយ​ថា​លោកមិនខ្លាចស្លាប់នោះទេ។​លោក​ ហ៊ុន សែន កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mirageនៃ​រដ្ឋកាលីហ្វញ៉ា ដោយ​លោក​នឹង​ចូល​រួម​ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ប្រមាណ​៥០០នាក់ លោក ហ៊ុន សែន បានថ្លែង​រិះគន់​ដល់​គម្រោងធ្វើបាតុកម្មប្រឆាំង​រូបលោក។ លោក​បន្តថា​ប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​ រូបលោក។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា