ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖លិខិតរបស់ព្រឹទ្ធសភាអាមេរិកមានអត្ថន័យ”ជេរ”រូបលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​ចន្ទបានថ្លែង​រិះគន់​លិខិត​របស់ព្រឹទ្ធសភាអាមេរិក​ដែល​ ផ្ញើមករូបលោកស្តីពីបញ្ហាសិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​លោក​ថា​ការបញ្ជូនលិខិតនោះទៅវិញ​ ដោយ​សារ​លិខិត​នោះ​មានអត្ថន័យ​”​ជេររូបលោក។​សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ប្រមាណ​៥០០នាក់នៅរដ្ឋកាលីហ្វញ៉ា ខណៈលោកកំពុង​បំពេញទស្សនកិច្ចនៅទីនោះ លោក ហ៊ុន សែន បានថ្លែង​ថា​ការបញ្ជូនលិខិត​របស់​ព្រឹទ្ធសភាអាមេរិកទៅវិញ គឺ​ជាសិទ្ធិរបស់​លោក។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា