ត្រឡប់ក្រោយ

គណបក្សថ្មីមួយប្តេជ្ញាធ្វើឲ្យមានតំណាងកសិករយ៉ាងតិច១០រូបចូលរួមធ្វើច្បាប់នៅក្នុងសភា

គណបក្សដែលទើបបង្កើតថ្មីមួយមិនទាន់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតប្តេជ្ញាថានឹងខិតខំធ្វើយ៉ាងណាឲ្យមានតំណាងកសិករទូទាំងប្រទេសយ៉ាងតិចចំនួន១០រូប ចូលរួមជជែកបញ្ហានិងបង្កើតច្បាប់នានាដើម្បីការពារផលប្រយោជន៍របស់​កសិករ។​ក្នុងសន្និសី​ទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ដើម្បី​បង្ហាញ​​ពីគោលនយោបាយអភិវឌ្ឍមូល​ដ្ឋានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ខាងមុខ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋានបានប្តេជ្ញា​ ធ្វើយ៉ាងណាឲ្យមានតំណាងកសិករចូលរួមក្នុងការជជែក ពីបញ្ហារបស់កសិករក្នុង​សភានិងបង្កើត​ច្បាប់​ការពារកសិករដើម្បីឲ្យកសិករ​ កម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេស​ជិតខាង។ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ មានប្រសាសន៍ថាកន្លងមករដ្ឋាភិបាលមិនទាន់មានកម្មវិធីថ្នាក់ជាតិដូចជាបញ្ជូនអ្នក ​ជំនាញផ្នែកកសិកម្មទៅបង្រៀនកសិករមូលដ្ឋាននៅឡើយទេ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា