ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់គណបក្សយុវជនកម្ពុជាជាផ្លូវការ

គណបក្ស​យុវជន​កម្ពុជា ដែល​ជា​គណបក្ស​នយោបាយ​ថ្មី ត្រូវបាន​ក្រសួង​មហាផ្ទៃ សម្រេច​ចុះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​រួចរាល់​ហើយ​។ នេះ​បើ​តាម សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៥​កុម្ភៈ​។​កន្លងមក បើ​តាម​ការបញ្ជាក់​ពី​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​អះអាង​ថា គណបក្ស​របស់​លោក មាន​គោលនយោបាយ​ចំនួន​៥ រួមមាន ៖ ទី​១  ពង្រឹង​វិស័យ​អប់រំ និង សុខា​ភិបាល ឲ្យ​ល្អ​ប្រសើរ​។ ទី​២ លើកកម្ពស់​យុវជន​គ្រប់​កិច្ចកា​រងារ​ក្នុង​សង្គម​ជាតិ ព្រមទាំង​ធនា​ឲ្យ​យុវជន មាន​ការងារ​ធ្វើ​ដែល​ទួល បាន​ប្រាក់បៀវត្ស​តាម​សមត្ថភាព និង​អត្រា​បៀវត្ស​តាម​ទីផ្សារ ចំពោះ​យុវជន​ក្រីក្រ​មាន​បំណង បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​។  ជាងនេះទៀត នៅពេល​គណបក្ស​យុវជន ដឹកនាំ​រាជរដ្ឋាភិបាល នឹង​ផ្តល់​ប្រាក់ កម្ចី​ដោយ​មិន​យក​ប្រាក់​ការ​។ ទី​៣  ស្វែងរក​ទីផ្សារ​​​ការងារ   និង​កំណត់​តម្លៃ​ទីផ្សារ លក់​ចេញ នៃ​ផលិតផល​សិកម្ម​ជូន​កសិក​រតាម តម្លៃ​ទីផ្សារ​ក្នុង​តំបន់​។ ទី​៤ ប្រជាពលរដ្ឋ មាន​អាយុ​ចាប់ ពី​២៥-៤៥ ឆ្នាំ គ្មាន​ការងារ​ធ្វើ​ក្នុង​រយៈពេល​៣​ខែ រាជ​​​​​រដ្ឋាភិបាល​​​​​​ដឹកនាំ​ដោយ​គណបក្ស យុវជន​កម្ពុជា នឹង​ផ្តល់​ប្រាក់​សង្គ្រោះ​ជាតិ​បឋម​ចំនួន​១៦០.០០០​រៀល ក្នុង​ខែ និង​ទី​៥  រៀបចំ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យមាន​និយាម​សមរម្យ ក្នុង​សង្គម​ប្រចាំថ្ងៃ​៕ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា