ត្រឡប់ក្រោយ

បក្សជំទាស់ថាសហភាពអន្តរសភាIPUមកកម្ពុជាស៊ើបអង្កេតករណីប្រើហិង្សាលើតំណាងរាស្ត្រ

គណបក្ស​ជំទាស់​ អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេស​កម្ពុជាដើម្បីស៊ើបអង្កេត​ពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិង​តំណាងរាស្ត្រគណបក្ស​ប្រឆំាងនៅរដ្ឋសភា​មួយចំនួនត្រូវ ​បាន​ចាប់ដាក់ពន្ធនាគារនិងមួយចំនួន​ទៀតរងការ​ប្រើហិង្សា​ឲ្យ​រងរបួស​ធ្ងន់ កាលពីចុង​ឆ្នាំ២០១៥។អ្នកនាំពាក្យ​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​នៅក្នុង​រដ្ឋសភា លោក ញ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ នៅថ្ងៃអង្គារនេះថាកាលពីថ្ងៃទី១៥ខែកុម្ភៈម្សិលមិញ សហភាពអន្តរសភាIPUបានជួបជាមួយមេដឹកនាំគណបក្ស​សង្គ្រោះជាតិដើម្បីជជែកពីករណី​ ប្រើហិង្សា​លើ​តំណាង​រាស្ត្រដែលរងរបួសធ្ងន់ពីររូប​គឺលោក គង់ សភា និង​លោក ញ៉យ ចំរើន និង​ករណីចាប់សមាជិកព្រឹទ្ធសភា​លោក ហុង សុខហួរ រួមទំាង​សកម្មជនគណបក្សប្រឆាំងផ្សេងទៀតដាក់ពន្ធនាគារ​​​។ លោកថាក្នុង​ជំនួប​នោះ​​ សហភាពអន្តរសភាIPU បានសន្យាថាIPUនឹង​ជួយរកសំណោះស្រាយ​ជូនតំណាងរាស្ត្របក្ស​ប្រឆំាង។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា