ត្រឡប់ក្រោយ

តំណាងរាស្ត្រ CNRP បំពេញការងារធម្មតា បន្ទាប់ពី យុវជនគាំទ្រ CPP បញ្ជាក់ជំហរជាថ្មីថា មិនធ្វើបាតុកម្ម

តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ បានចុះទៅមូលដ្ឋាន រៀងៗខ្លួន ដើម្បីបំពេញការងារ របស់ខ្លួន បន្ទាប់ពីគម្រោងធ្វើបាតុកម្ម នៅក្នុងស្រុកត្រូវបាន បោះបង់ចោលទាំងស្រុង ក្រោយក្រុមសម្ព័ន្ធយុវជនគាំទ្រ គណបក្សប្រជាជនកម្ពុជា (CPP) នៅព្រឹកថ្ងៃទី១៧កុម្ភៈនេះ ពួកគេបានបញ្ជាក់ជំហរជាថ្មី ដោយមិនធ្វើបាតុកម្ម ប្រឆាំងគណបក្សសង្គ្រោះជាតិ(CNRP)នោះទេ។លោក សាំង សុង បញ្ជាក់ថា ការបោះបង់ចោល នៃគម្រោងធ្វើការ ដោយយោងទៅលើ ស្ថានភាពជាក់ស្ដែង ចំពោះក្រុមមនុស្សតវ៉ា នៅសហរដ្ឋអាមេរិក មានចំនួនត្រឹម១៥០នាក់ ។ លោកថា «តំណាងរបស់យើង នៅសហរដ្ឋអាមេរិក បានរាប់ចំនួន មនុស្ស ឃើញថាមានគ្នាតិច។ ហើយការតវ៉ានោះ មានចម្រុះជាតិសាសន៍ទៀត។ យើងក៏សម្រេចចិត្ត រំសាយតែម្ដងទៅ»។ឆ្លើយតបបញ្ហានេះ មន្ត្រីអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធ ឲ្យដឹងថា តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានចុះទៅមូលដ្ឋានរៀងៗខ្លួន បន្ទាប់ពីក្រុមតំណាងរាស្ត្រ ទាំងនោះ កាលពីថ្ងៃទី១៦ កុម្ភៈបានផ្អាក់សកម្មភាព របស់ខ្លួនមួយថ្ងៃ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា