ត្រឡប់ក្រោយ

ពលរដ្ឋខេត្តកំពង់ឆ្នាំងចោទសមត្ថកិច្ចថារើសអើងក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ

មន្ត្រី​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​នៅ​ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង ចោទ​អាជ្ញាធរ​ភូមិ-ឃុំ ថា​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​ដឹង​រឿង​សមត្ថកិច្ច​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ហើយ​ប្រាប់​តែ​ពលរដ្ឋ​ណា​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​អាជ្ញាធរ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ហើយ​បញ្ជាក់​ថា ពលរដ្ឋ​មាន​ឱកាស​ធ្វើ​ពេល​ក្រោយ​ទៀត។ជំទប់​ទី​២ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី កូតា​ពី​គណបក្ស​ប្រឆាំង លោក កុយ គឹង ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា អាជ្ញាធរ​ភូមិ​ចំនួន​៤ នៃ​ឃុំ​ពាមឆ្កោក មាន​ការ​រើសអើង​ចំពោះ​ពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​ កម្ពុជា។ លោក​បារម្ភ​ថា ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង មិន​អាច​ទៅ​បោះ​ឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ឆ្នាំ​២០១៧ បាន។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា