ត្រឡប់ក្រោយ

លោក ហ៊ុន សែន ពេញចិត្តនឹងលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានអាមេរិក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ក្តី​រីករាយ​នឹង​ជោគជ័យ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ នៅ​រមណីយដ្ឋាន​លំហែកាយ Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។លោក​ ហ៊ុន សែន ​ដែល​កំពុង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ក្រោយ​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃនៅ​សហរដ្ឋ​អាមេរិក​នេះ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ កាលពីព្រឹកថ្ងៃ​ពុធ​នេះ​ថា កិច្ច​ប្រជុំ​នៃ​មេដឹក​នាំ​អាស៊ាន ​និង​សហរដ្ឋ​អាមេរិក​«បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ជោគជ័យ​ ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ ត្រូវ​បាន​ពង្រឹង​ថែម​មួយ​កម្រិត​ទៀត​រវាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក»។ លោក​ថា​គណៈ​ប្រតិភូ​កម្ពុជា​ រួមទាំង​រូបលោក​ និង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ បាន​រួម​វិភាគ​ទាន​សម្រាប់​ជោគជ័យ​នេះ​ក្នុង​នាម​កម្ពុជា​ជា​សមាជិក​អាស៊ាន។​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​«ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ចំពោះ​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា និង​សហការី​របស់​គាត់ ​ដែល​បាន​ទទួល​ពួក​យើង​ដោយ​រាក់ទាក់​ស្និទ្ធស្នាល និង​ជិតស្និទ្ធ​ ព្រមទាំង​រៀប​ចំកិច្ច​ប្រជុំ​ល្អ​ឥតខ្ចោះ​ ​ដែល​ជា​កត្តា​កំណត់​នៃ​ជោគជ័យ​នៃ​កិច្ច​ប្រជុំ​នេះ»

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា