ត្រឡប់ក្រោយ

រដ្ឋសភាស្វាគមន៍ CNRP ដាក់លោក ប៉ុល ហំម ជាបេក្ខភាព អនុប្រធានទី១សភា

លោក ឈាង វុន អ្នកនាំពាក្យសំឡេង ភាគច្រើន ក្នុងរដ្ឋសភា នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា បើគណបក្សសង្រ្គោះជាតិ (CNRP) ស្នើដាក់លោក ប៉ុល ហំម ប្រធាន គណៈកម្មាធិការទី៣រដ្ឋសភា ជាបេក្ខភាពអនុប្រធានទី១រដ្ឋសភា ជំនួសលោកកឹម សុខា ជាការល្អ និងធ្វើឲ្យវប្បធម៌សន្ទនាកាន់តែរលូនជាងមុនថែមទៀត។លោក ឈាង វុន បានផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននាវិមានរដ្ឋសភានៅព្រឹកថ្ងៃទី១៨ កុម្ភៈ ថា " គាត់ចាស់ទុំ លោក ប៉ុល ហំម ហើយបទពិសោធន៍ការងារនយោបាយ ។ គាត់ចាស់ទុំ យើងធ្លាប់ធ្វើការជាមួយគ្នា ហើយថ្មីៗនេះយើងចេញទៅតស៊ូនយោបាយ។  ខ្ញុំដឹកនាំគណៈប្រតិភូទៅ ហើយគាត់ជាសមាជិក ខ្ញុំមានតែអបអរសាទរទេ ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងអស់ អបអរ សាទរ ហើយគណបក្សសង្រ្គោះជាតិ ក៏ត្រូវអបអរសាទរដែរ ដើម្បីនឹងជំរុញការឲ្យវប្បធម៌ សន្ទនាកាន់តែល្អប្រសើរ"។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា