ត្រឡប់ក្រោយ

មេគណបក្សយុវជនកម្ពុជានៅតែទៅជួបសកម្មជនគណបក្សសង្គ្រោះជាតិ បើក្រសួងមហាផ្ទៃអនុញ្ញាត

​បើទោះបីជា​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១៥​រូប បដិសេធ​មិន​ចង់​ជួប​ជាមួយ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក​ពេជ្រ ស្រស់ ក៏ដោយ ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ថ្មី​មួយ​នេះ បញ្ជាក់ថា ខ្លួន​នៅតែ​ទៅ​ជួប​សកម្មជន​ទាំងនោះ បើសិន​ជា​ក្រសួង​មហាផ្ទៃ​អនុញាត​។ លោក​ពេជ្រ ស្រស់ បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុកកាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​នេះ​ថា ការបដិសេធ​សំណើ​របស់​លោក ក្នុង​ការ​ចូល​សួរសុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហាក់បីដូច​ជា​ការបដិសេធ​យ៉ាង​តក់ក្រហល់​ពេក​ហើយ ស្រប​ពេល​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ឆ្លើយតប​សំណើរ​ថា​យ៉ាងណា​នោះ​។ លោក​បន្ត​បញ្ជាក់ថា ទោះបីជា​បដិសេធ​យ៉ាងណា​ក៍ដោយ បើសិន​ជា​ក្រសួង​មហាផ្ទៃ​អនុញាត​អោយ​ចូលជួប គណបក្ស​យុវជន​កម្ពុជា​នឹង​បន្ត​ចូល​ជួប​ដដែល ហើយ​ក្រុមការងារ​គណបក្ស​យុវជន​កម្ពុជា​គ្មាន​បំណង​កេងចំណេញ​អ្វី​ទាំងអស់​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា