ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រីស្តីទី៖ ការជួលដីឲ្យប្រទេស ជិតខាងអាចនឹង បង្កផលលំបាកដល់ អ្នកជំនាន់ក្រោយ

លោក ស ខេង ប្រមុខរាជរដ្ឋាភិបាល ស្ដីទីបានថ្លែងថា ប្រជាពលរដ្ឋនៅតាមព្រំដែន ហើយបានជួលដី ឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះ អាចនឹងបង្កផល លំបាកទៅថ្ងៃក្រោយ ទាំងរាជរដ្ឋាភិបាល ទាំងមនុស្សជំនាន់ ក្រោយផងដែរ។គេហទំព័រអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ស ខេង បានចូលរួមបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៥ នៅខេត្តកណ្តាលថា ករណីប្រជាពលរដ្ឋនៅតំបន់ខ្លះ ជួលដីឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះ អាចបង្កផលលំបាក ទៅថ្ងៃក្រោយទាំង រដ្ឋាភិបាល ទាំងមនុស្សជំនាន់ក្រោយ ។ ហេតុនេះអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ករណីនេះ មិនឲ្យកើតមានជាដាច់ខាត។លោកក៏បានណែនាំ និង ជំរុញ ឲ្យរដ្ឋបាលខេត្តកណ្តាល ត្រូវពង្រឹងការអនុវត្ត សារាចរណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងបង្កើនការចាត់ វិធានហាមប្រាមប្រជាពលរដ្ឋ ខ្មែរមិនឲ្យជួលដី, លក់ដីធ្លី, ស្រែចំការ ឬ ដីលំនៅដ្ឋានរបស់ខ្លួន នៅតំបន់ព្រំដែន ទៅឲ្យប្រជាជនប្រទេស ជាប់ព្រំដែនតទៅទៀត

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា