ត្រឡប់ក្រោយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្ហាញគោលនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោត២០១៧

គណបក្ស​ទើប​តែ​បង្កើត​ថ្មី គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បង្ហាញ​ពី​គោលនយោបាយ​អភិវឌ្ឍ​មូលដ្ឋាន ដែល​ជា​គោលនយោបាយ​អាទិភាព​របស់ គណបក្ស​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​/​សង្កាត់ ២០១៧​។ គោលនយោបាយ របស់​គណបក្ស​ថ្មី​នេះ គឺ​ផ្តោត់​សំខាន់​ទៅលើ មេឃុំ​ល្អ ​គ្រូ​ល្អ នគរបាល​ល្អ នៅ​តាម​ភូមិ​/​ឃុំ​។«​នេះ​គឺជា គោលនយោបាយ​អភិវឌ្ឍ​មូលដ្ឋាន​អាទិភាព​របស់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រាប់​ការបោះឆ្នោត​ឃុំ​/​សង្កាត់ ២០១៧ ដែល​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ជម្រុញ​ឱ្យមាន​ មេឃុំ​ល្អ គ្រូ​ល្អ នគរបាល​ល្អ នៅ​តាម​ភូមិ​/​ឃុំ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​»​។ នេះ​ជា​ខ្លឹមសា​ដើម​ដែល​និយាយ​អំពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​ មូលដ្ឋាន ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា