ត្រឡប់ក្រោយ

មន្ត្រីគ.ជ.បប្រកាសមន្ត្រីចូលកាន់តំណែងនិងផ្ទេរទៅក្របខ័ណ្ឌមន្ត្រីរាជការជាផ្លូវការ


មន្ត្រី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ (គ.ជ.ប) ចាប់​ពី​ថ្នាក់​អគ្គលេខាធិការ ដល់​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ត ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង និង​ផ្ទេរ​បញ្ចូល​ជា​មន្ត្រី​រាជការ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ។ពិធី​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​គ.ជ.ប ក្រោម​អធិបតីភាព​ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក។ ការ​ប្រកាស​ចូល​កាន់​តំណែង​នៅ​ពេល​នេះ មាន​អគ្គលេខាធិការ​គ.ជ.ប មួយ​រូប លោក ទេព នីថា និង​អគ្គលេខាធិការ​រង​ចំនួន​៤​រូប ទៀត ដែល​ទើប​ជ្រើសរើស​បាន​កាល​ពី​ចុង​ខែ​មករា។ចំណែក​មន្ត្រី​គ.ជ.ប​មួយ​ចំនួន​ទៀត​ ដូចជា ប្រធាន អនុប្រធាន​នាយកដ្ឋាន ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន ប្រធាន អនុប្រធាន​ការិយាល័យ និង​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ត ត្រូវ​បាន​ផ្ទេរ​បញ្ចូល​ជា​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ចំណុះ​ឲ្យ​គ.ជ.ប។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា