ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានបក្សប្រឆាំងកុំយកសមិទ្ធផលរដ្ឋាភិបាលមកកេងចំណេញនយោបាយ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្ញើ​សារ​ព្រមាន​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​យក​សមិទ្ធ​ផល​ដែល​រដ្ឋា​ភិបាល​ សម្រេច​បាន​ទៅ​ធ្វើ​ជា​ការ​ឃោសនា​កេង​ចំណេញ​នយោបាយ​។លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី២០ ​ ខែកុម្ភៈ​ ថា ដោយ​សារ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ទើប​រដ្ឋា​ភិបាល​ឈប់​យក​លុយ​ផ្លូវ​ជាតិ​លេខ៤​ និង​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​លោក ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា​ “ខ្ញុំ​សូម​ផ្ញើ​សារ​ខ្លី​នេះ​ទៅ​កាន់​មេ​បក្ស​ប្រឆាំង​ព្រម​ទាំង​ក្រុម​ បក្ស​ប្រឆាំង​ទាំង​អស់​ ត្រូវ​ឈប់​បោក​ប្រាស់​ប្រជាពលរដ្ឋ​តទៅ​ទៀត​។ ព្រោះ​កន្លង​ទៅ​ប៉ុន្មាន​អាទិត្យ​នេះ ​បក្ស​ប្រឆាំង​បាន​យក​លទ្ធផល​ដែល​គណបក្ស​ប្រជាជន​និង​លទ្ធផល​ដែល​នាយក​ រដ្ឋមន្រ្តី​បាន​សម្រេច​ខាង​លើ​ យក​ទៅ​ធ្វើ​នយោ​បាយ​ប្រជាភិថុតិ​ឃោសនា​បោក​ប្រជាពលរដ្ឋ​ថា​ដោយ​សារ​ពួក​គេ​ ទាម​ទារ​ ទើប​នាយក​រដ្ឋមន្រ្តី​សម្រេច​ធ្វើ​បែប​នេះ​”

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា