ត្រឡប់ក្រោយ

លោក កឹម សុខាសន្យាថានឹងផ្លាស់ប្ដូរដោយប្រើបញ្ញា មិនយកក្បាលជល់ថ្មទៀតទេ

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ “​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត និង ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​នៅ​កម្ពុជា​”​។ ប្រធានស្តីទី គណពក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ថា «​កន្លង​មក​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើដំណើរ​ឆ្លងកាត់​នូវ​ឧបសគ្គ និង​គ្រោះថ្នាក់​ជាច្រើន​។ ក៏​ប៉ុន្ដែ​រហូតមកដល់​ពេលនេះ ដោយ​ការ​អំណត់​ព្យាយាម​របស់​សកម្មជន និង​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើដំណើរ​ជិត​ដល់​គោលដៅ​របស់​ខ្លួន​ហើយ​»​។​លោក កឹម សុខា បាន​ចេញ​ជា​សារ​នយោបាយ​ថា «​ដូច្នេះ ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ខ្ញុំ​យល់ឃើញថា យើង​មិនគួរ និង​មិន​ចាំបាច់ យក​ក្បាល​ជល់​ថ្ម ឬ ជល់​ជញ្ជាំង ឬ ទ្វារ ដែល​ជា​ឧបសគ្គ​នោះទេ យើង​ត្រូវ​ទម្លុះទម្លាយ​ឧបសគ្គ​នោះ​ដោយ​ប្រើ​បញ្ញា ដែល​ជា​គន្លឹះ ជា​កូនសោ សម្រាប់​ចាក់​បើកទ្វារ​នោះ​ឲ្យដល់​គោលដៅ ដែលជា​សេចក្ដីប្រាថ្នា​របស់​ប្រជាពលរដ្ឋ​យើង​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា