ត្រឡប់ក្រោយ

គណបក្សថ្មីមួយថាក្រសួងមហាផ្ទៃមិនឆ្លើយតបនឹងសំណើសុំជួបសកម្មជនសង្រ្គោះជាតិ

គណបក្សថ្មីមួយដែលបានស្នើសុំជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះអះអាងថាមកដល់ថ្ងៃកំណត់នេះហើយក្រសួងមហាផ្ទៃ នៅមិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ។កាលពីថ្ងៃទី១៨ខែកុម្ភៈប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានស្នើសុំអនុញ្ញាតពីលោក ស ខេង ដើម្បីបានជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិជាង១០រូបរាប់ទាំងលោក មាជ សុវណ្ណរ៉ា និង​លោក ហុង សុខហួ ជាអតីតសមាជិកព្រឹទ្ធសភា។ក្នុងលិខិតនោះ លោក ពេជ្រ ស្រស់ បានអះអាងប្រាប់លោក ស ខេង ថាមូលហេតុដែលលោកចង់ជួប​សកម្មជនគណបក្សប្រឆាំងព្រោះថ្នាក់ដឹកនាំគណបក្សថ្មីនេះភាគច្រើនជាយុវជន ហើយពួកគេចង់បង្ហាញពីកម្លាំងក្លាំងក្លារបស់យុវជនដើម្បីស្វែងយល់ពីទឹកចិត្តអ្នកនយោបាយដូចគ្នា។ អនុប្រធានគណបក្សយុវជនកម្ពុជាលោក អ៊ុន វិសិទ្ធគុន បានឲ្យដឹងថាគិតត្រឹមព្រឹក​ថ្ងៃអង្គារនេះជាថ្ងៃកំណត់ដែលគណបក្សលោកត្រូវទៅ​ជួប​សកម្មជនគណបក្សសង្រ្គោះជាតិនោះគឺក្រសួង​មហាផ្ទៃ​នៅមិនទាន់ឆ្លើយតបថាឲ្យជួបឬមិនឲ្យជួបនោះទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា