ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីទាំងអស់ រឿងអោបការងារធ្វើតែម្នាក់ឯង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោប​អំណា​ច​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯង ដោយ​លោក​បានកោតសរសើរ​​រដ្ឋមន្រ្តីក្រសួង​បរិ​ស្ថា​នថាជា​រដ្ឋមន្រ្តីតែមួយគត់ខុសគេក្នុងរយៈពេល៣០ឆ្នាំនៃដឹកនាំរបស់លោក។ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ​ លោក ហ៊ុន សែន បានថ្លែង​​ថា​​លោកសូ​មសរសើរ​រដ្ឋមន្រ្តីថ្មីក្រសួ​ងបរិស្ថាន លោក សាយ សំអាល់ ដែល​ជាកូនប្រុស​របស់​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថា​ជា​រដ្ឋមន្រ្តី​​​ដែលបានស្នើ​រូបលោក​ផ្ទេរការងារមួយចំនួន​ទៅឲ្យ​ក្រសួងផ្សេង​។លោក ហ៊ុន សែន បាន​បញ្ជាក់បន្ថែម​​​ថា៖ “ហើយ​សង្ឃឹម​ថា​រដ្ឋមន្រ្តី​នានា​មិន​ឲ្យ​ការងារនេះ​បន្ត​ទៀត​ទេ ហើយ​​អាកម្ម​វិធី​ផ្ទេរ​មុខ​ងារ​និង​ប្រតិភូកម្ម​ទៅថ្នាក់ក្រោម​ជាតិ​នុះ…សង្ឃឹម​ថា​ឯកឧត្តម​រដ្ឋមន្រ្តី គឺនឹង​មិន​អោប​ការងា​រ​បន្ត​​ទៀត​ទេ”។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា