ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីព្រមានមន្រ្តីពាក់ព័ន្ធ រឿងមិនបង្រ្កាបការដឹកឈើតាមរថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើ ឲ្យ​ធ្វើការងាររបស់ខ្លួន​ ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​ក្នុងពិធីសម្ពោធ​អគារថ្មីរបស់ក្រសួង​បរិស្ថាន លោក ហ៊ុន សែន បាន​ថ្លែង​បន្ទោសទៅភាគីពាក់ព័ន្ធ ដោយ​ថា​មិនបានយកភ្នែកមើល​ករណីដឹកឈើតាមរថយន្ត។ លោក​មានប្រសាសន៍ថា​៖ ប៉ុន្តែរឿងដឹកឈឺនេះ អាហ្នឹង​វាដឹកហ្នឹងឡាន ហើយធំៗណាស់ ហើយចុះ​ភ្នែកទៅណាអស់ ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែក​ប៉េ​​អឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែក​បរិស្ថាន ភ្នែកទៅណាអស់ទៅ ឬក៏អាហ្នឹង ហ្នឹងគេដែរ វាណា​ស់តែ​អ៊ីចឹង។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា