ត្រឡប់ក្រោយ

CNRP៖ ការគ្រប់គ្រង ទូរទស្សន៍ព្រះអាទិត្យ មិនមែនជាល្បែង សម្រាប់លេងសើច ឬធ្វើប្រជាភិថុត

លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងថា ការងារគ្រប់គ្រង ទូរទស្សន៍ព្រះអាទិត្យ ដែលរៀបចំបង្កើតឡើង ដោយចំណាយប្រាក់ រាប់លានដុល្លារ មិនមែនសម្រាប់បុគ្គល ណាមួយយកមកលេង សើចបាននោះទេ។ការអះអាងរបស់ លោក អេង ឆៃអ៊ាង បែបនេះ បានធ្វើឡើងបន្ទាប់ពី កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថា ជាយុវនារីមួយរូប ដែលគេគ្រប់គ្នាស្គាល់ នាងតាមរយៈសកម្មភាព គាំទ្រគណបក្សសង្រ្គោះជាតិ។ ជាពិសេសគឺរូបនាង មិនបានប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិទេ បែរជាមកប្រកាសក្តែងៗថា មានបំណងចង់គ្រប់គ្រង ទូរទស្សន៍ព្រះអាទិត្យ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា