ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី(AYC)ដែល​ជា​ អង្គការមិនមែនរដ្ឋាភិបាលមួយ​ធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។​សេចក្ដីជូនដំណឹងមួយរបស់ក្រុមប្រឹក្សាយុវជនអាស៊ីនិងសហភាពសហព័ន្ធយុវជនកម្ពុជាចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថាមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ីលើកទី១៣ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី​២៥ ខែកុម្ភៈ បានបោះឆ្នោតជ្រើសរើស លោក ហ៊ុន ម៉ានី ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី។ សេចក្ដីជូនដំណឹងឲ្យដឹងទៀតថាការបោះឆ្នោតនេះធ្វើឡើងស្របគ្នានឹងការរៀបចំវេទិកាយុវជនកម្ពុជាអាស៊ី ក្រោមប្រធានបទសន្តិភាព ប្រជាធិបតេយ្យនិងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វេទិកានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា