ត្រឡប់ក្រោយ

លោក កឹម សុខា អំពាវនាវជាថ្មីឲ្យមេដឹកនាំខ្មែរឲ្យតម្លៃជាតិជាធំនិងរួបរួមគ្នាកសាងជាតិ

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​វេទិកា​សកម្មជន​មូលដ្ឋាន ដើម្បី​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន ចលនា​ស្ត្រី និង​ចលនា​ខ្មែរឥស្លាម ខេត្ត​កំពត កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កុម្ភៈ។ លោក កឹម សុខា បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ​ប្រទេស​តាម​រយៈ​ការ​ បោះ​ឆ្នោត​ត្រឹមត្រូវ ដោយ​អហិង្សា។ វេទិកា​នេះ ប្រព្រឹត្ត​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ភូមិ​ព្រេច ឃុំ​បឹងនិមល ស្រុក​ឈូក ខេត្ត​កំពត។លោក កឹម សុខា មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង បាន​អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ទាំងអស់ ឲ្យ​តម្លៃ​ជាតិ​ជា​ធំ ហើយ​ងាក​មក​រួបរួម​គ្នា​ដើម្បី​កសាង​ប្រទេស​ជាតិ។លោក កឹម សុខា មាន​ប្រសាសន៍​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត លោក​ថា​គណបក្ស​នេះ​នឹង​រៀបចំ​ប្រទេស​ឲ្យ​ល្អ រៀបចំ​ឲ្យ​ប្រទេស​មួយ​មាន​ការ​គោរព​ច្បាប់​ទម្លាប់​ត្រឹមត្រូវ គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​មិន​ឲ្យ​មាន​រឿង​អយុត្តិធម៌​ក្នុង​សង្គម​ឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា