ត្រឡប់ក្រោយ

លោក កឹម សុខា ស្វាគមន៍ការកែទម្រង់របស់រដ្ឋាភិបាល តែថាត្រូវកែទម្រង់ជាប្រព័ន្ធ

លោក កឹម សុខា បានប្រកាស​ស្វាគមន៍ ចំពោះ​ការកែទម្រង់​ដែល​រដ្ឋាភិបាល​កម្ពុជា បានធ្វើ​នាពេល​បច្ចុប្បន្ន​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានលើកឡើង​យ៉ាងនេះ​ថា​៖«​អ្វីដែល​រដ្ឋាភិបាល អ្វីដែល​គណបក្សកាន់អំណាច​កំពុងធ្វើការ​កែទម្រង់​យើង​ស្វាគមន៍ អ្វីដែល​គេ​ធ្វើ​ត្រង់ អ្វីដែល​គេ​ធ្វើ​ល្អ អ្វីដែល​គេ​ធ្វើ​ពីរ បី​ជំហាន យើង​ស្វាគមន៍​»​។

ការ​ថ្លែង​បែបនេះ​របស់​ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​ធ្វើឡើង​នៅឯ «​វេទិកា​សកម្មជន​មូលដ្ឋាន​» នៅក្នុង​ភូមិ​ព្រេច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​នេះ​។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា