ត្រឡប់ក្រោយ

មន្ត្រីរដ្ឋាភិបាលថា មិនអាចមានបដិវត្តន៍ដីធ្លីទេ

មន្ត្រី​ជាន់​ខ្ពស់​​រាជរដ្ឋាភិបាល​​​ដែល​ទទួល​បន្ទុក​​ដោះស្រាយ​បញ្ហា​ ដីធ្លី​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អះអាង​ថា​ប្រទេស​កម្ពុជា​នឹង​មិន​​អាច​មាន​ ​បដិវត្តន៍​ដីធ្លី​ជា​ដាច់​ខាត​ព្រោះ​ប្រជាពលរដ្ឋ​​​​ខ្មែរ​មាន​សិទ្ធិ​ កាន់កាប់​ដីធ្លី​ដោយ​ខ្លួនឯង​សម្រាប់​​ធ្វើ​ស្រែ​ចម្ការ​មិន​ដូច​បណ្តា​ ប្រទេស​មួយ​ចំនួន​​ដែល​ពលរដ្ឋ​គេ​ពុំ​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ឡើយ។ក្នុង​សន្និបាត​​បូក​សរុប​លទ្ធផល​​ការងារ​ឆ្នាំ​ ២០១៥ និង​ទិសដៅ​ឆ្នាំ​ ២០១៦ របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​​សំណង់​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​​ទំនាស់​ដីធ្លី​លោក ប៊ិន ឈិន បាន​​​ថ្លែង​ថា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​សម្រេច​​បាន​​​នូវ​លទ្ធផល​ វិជ្ជមាន​ច្រើន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​បើ​ទោះ​ជា​ បញ្ហា​នេះ​នៅ​តែ​កើត​មាន​ក៏ដោយ​ហើយ​ថា​​កម្ពុជា​​​មិន​អាច​​មាន​​​បដិវត្តន៍ ​ដីធ្លី​ដូច​ការ​លើក​​​​​ឡើង​របស់​មនុស្ស​មួយ​ចំនួន​ទេ​ខណៈ​ដែល​ពួកគេ​នៅ​ ពុំ​ទាន់​ដឹង​ថា​អ្វី​ទៅ​ជា​បដិវត្តន៍​ដីធ្លី​នោះ។

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា