មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ឲ្យដឹងថា ខ្លួនជួបការលំបាកក្នុងពេលជជែកជាមួយតំណាងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងរឿងការកែប្រែសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ព្រោះតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ បានត្រឹមផ្ដល់យោបល់ និង ជំរុញ ឲ្យកែប្រែចំណុចណាមួយនៃសេចក្ដីព្រាងច្បាប់នេះប៉ុណ្ណោះ។ប្រធានគណៈកម្មការចំពោះកិច្ច ភាគីគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ស្នើឲ្យមានការជួបគ្នាម្ដងទៀតនៃភាគីទាំងពីរ មុននឹងប្រគល់ទៅសភាពេញអង្គអនុម័ត នៅថ្ងៃទី១៥ ខែមីនា។