ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃថាចំនួនពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណមានការថយចុះ

ក្រសួងមហាផ្ទៃបាន​ឲ្យ​ដឹង​ថាចំនួនប្រជាពលរដ្ឋដែលសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីថយចុះគួរឲ្យកត់សម្គាល់ ខណៈចំនួនប្រជាពលរដ្ឋសេសសល់ដែលត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីមានជាង៣លាននាក់។នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ខែកុម្ភៈ ក្រសួងមហាផ្ទៃបានលើកឡើងថាអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេសបានយកចិត្តទុកដាក់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋខែ្មរបានចំនួនជាង៧,២លាននាក់ ក្នុងផែនការ១០,៩លាននាក់។ សេចក្តីជូនដំណឹងបន្តថាក្រសួងមហាផ្ទៃសង្កេតឃើញថាចំនួនអ្នកចូលរួមបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីរបស់ប្រជាពលរដ្ឋ មានការថយចុះ។ យ៉ាងណាក៏ដោយ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការថយចុះចំនួនពលរដ្ឋដែលទៅសុំបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនោះទេ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា