ត្រឡប់ក្រោយ

មន្ត្រីគណបក្សសង្គ្រោះជាតិថាទូរទស្សន៍ព្រះអាទិត្យចេញឆ្នាំនេះ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ទូរទស្សន៍​ ព្រះអាទិត្យ​នឹង​​ចាប់​ផ្តើម​​ដំណើរការ​នៅ​ឆ្នាំ​នេះ​បើ​ទោះបី​ជា​រហូត​មក​ ដល់​ពេល​នេះ​​អាជ្ញាធរ​នៅ​ពុំ​ទាន់​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​សាងសង់​អង់តែន​ ក្តី​។លោក អេង ឆៃអ៊ាង តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​រដ្ឋសភា​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ការ​ អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​កណ្តាល​ដើម្បី​សាងសង់​អង់តែន​សម្រាប់​​​ ទូរទស្សន៍​ព្រះអាទិត្យ និង​ថា​លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្តាល​បាន​ឯកភាព​ជា​គោលការណ៍​ហើយ​ប៉ុន្តែ​លោក​អភិបាល​បាន​​ ប្រាប់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រៀបចំ​ប្លង់​បច្ចេកទេស​តាម​នីតិវិធី​។ លោក​បន្ត​ថា៖ «​ដូច្នេះ​យើង​មាន​ជំនឿ​ថា​យ៉ាង​ហោច​​ណាស់​នៅ​សប្តាហ៍​ដំបូង​នៃ​ខែ​មីនា​យើង ​អាច​​ដឹង​ពី​ [លទ្ធផល]។ ជា​គោលការណ៍​គេ​បាន​យល់​ព្រម​រួច​ហើយ​»

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា