លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៦នេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៨ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នាសាលសន្និសីទចតុមុខ។ការប្រារព្ធទិវានេះគឺក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី និងមនសិការដល់ ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការ ថែរក្សាឲ្យបានស្ថិតស្ថេរ គង់វង្ស នូវវប្បធម៌ជាតិ និងវប្បធម៌ ចម្រុះរបស់សហគមន៍ ជនជាតិនៅកម្ពុជា៕