ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានអំពាវនាវ រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងគ្រប់គ្រង ដោយគណបក្ស ប្រជាជនកម្ពុជា កុំខ្លាចពាក្យបដិវត្តន៍។យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) លោក សម រង្ស៊ី បានលើកឡើងថា “ខ្ញុំសូមអំពាវនាវ ដល់អ្នកកាន់អំណាច សព្វថ្ងៃ កុំឲ្យខ្លាចពាក្យ “បដិវត្តន៍” នេះខុសរឿង ដោយនឹកឃើញតែ ពីសម័យខ្មែរក្រហម ប៉ុណ្ណោះ។ សូមកុំធ្វើបាប និងដាក់ទោសទៅ លើយុវជន ដូចជានិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដែលមានគំនិត ជឿនលឿន ទាន់សម័យ ពេលប្រើពាក្យ “បដិវត្តន៍” ហើយដែលយល់ច្បាស់ អំពីបរិបទថ្មី ប្រែប្រួលឥត ឈប់ឈរ ដែលយើងកំពុងតែ រស់នៅទាំងអស់គ្នា”។ជាមួយគ្នានេះប្រធានគណបក្សប្រឆាំង ក៏បានពន្យល់ នូវពាក្យបដិវត្តន៍ (Revolution) ថា “បដិវត្តន៍”គឺជាការប្រែប្រួលមួយ យ៉ាងឆាប់រហ័ស ក្នុងផ្នត់គំនិតមនុស្ស ឬក្នុងការរស់នៅ ក្នុងសង្គម ដែលមានឥទ្ធិពល ស៊ីជម្រៅ និងយូរអង្វែង។