គណបក្សជំទាស់យល់ថាការបង្ហោះខ្សែអាត់សំឡេងតាមបណ្ដាញសង្គមដែល ចោទប្រកាន់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រី ម្នាក់គឺគ្រាន់តែជា«ល្បិចនយោបាយកខ្វក់» ហើយវានឹងមិនមានផលអ្វីប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សជំទាស់ នោះទេ។កាលពីថ្ងៃច័ន្ទកន្លងមកនេះខ្សែអាត់សំឡេង ដែលគេចោទថាជា សំឡេងពិត របស់លោក កឹម សុខានិង ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេបង្ហោះក្នុងហ្វេសប៊ុក ទើបនឹងបង្កើតថ្មី មានឈ្មោះថា Mon Srey។ ស្ត្រីដែលអះអាងថាខ្លួនមានទំនាក់់ទំនងផ្លូវភេទជាមួយនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនោះបានបង្ហោះ ខ្សែអាត់សំឡេងជាបន្តបន្ទាប់។ ខ្សែអាត់សំឡេងសន្ទនាជាច្រើនផ្សេងទៀត រួមទាំងអត្ថបទសន្ទនា ក៏ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតដែល មានឈ្មោះថា «រឿងពិត CNRP»។យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹង កាលពីថ្ងៃពុធនេះថាល្បិចនយោបាយដដែលៗបែបនេះគឺមិនមានអ្វីគួរឲ្យយក ចិត្តទុក្ខដាក់សម្រាប់គណបក្សសង្គ្រោះជាតិនោះទេ ហើយអ្វីដែលគណបក្សសង្គ្រោះជាតិ នឹងធ្វើនោះគឺរៀបចំ ខ្លួនដើម្បីចូលរួមការបោះឆ្នោតខាងមុខ។ប្រភព VOA