ត្រឡប់ក្រោយ

រដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពនៅសប្តាហ៍ក្រោយ

រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ច្បាប់​សហជីពដែលធ្វើឡើងនៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ​។នៅក្នុងសេចក្តីជូនដំណឹង​មួយចេញផ្សាយនៅថ្ងៃពុធនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា​បាន​ឲ្យ​ដឹងថា​គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្រ្គោះជាតិ​នឹង​បើក​ សិក្ខាសាលាពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់សហជីពនៅព្រឹកម៉ោង​៨ ថ្ងៃទី​៩ខែមីនា ឆ្នាំ​២០១៦ នៅវិមាន​រដ្ឋសភា។ សិក្ខាសាលានេះ​ត្រូវធ្វើឡើង​ក្រោមអធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋ​សភា។ សិក្ខាសាលា​នឹង​មាន​ការ​ចូល​រួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាង​រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍​ អង្គការ​ជាតិ​និង​អន្តរជាតិ​ជាដើម។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា