លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៦នេះ អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងអង្គប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរបញ្ជាក់ថា របៀបវារៈក្នុងអង្គប្រជុំនាសប្តាហ៍នេះមានដូចជា៖
១-សេចក្តីព្រៀង គោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ រឺបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ រឺកន្លែងសាធារណៈ
៣-សំណើសុំការយល់ ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពី ស្ថាប័ននីតិប្បញ្ញត្តិលើ អនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ១៩៨២
៤-បញ្ហាផ្សេងៗ ៕