លោក កឹម សុខា កាលពីថ្ងៃទី៣កុម្ភៈនេះ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ គណបក្ស ២៥ រាជធានី ខេត្តនៅទូទាំងប្រទេសកម្ពុជានាទីស្នាក់ការកណ្តាល។ ប្រធានស្ដីទីរូបនេះបញ្ជាក់ថា ជំហររបស់គណបក្សសង្គ្រោះជាតិនៅតែរឹងមាំនិងមានការងារជាច្រើនទៀត ដែលត្រូវធ្វើ បន្ទាប់ពីជួបឧបសគ្គនានា និងបន្តជួបឧបសគ្គជាច្រើន តទៅមុខទៀត។ «យើងមិនត្រូវធ្វើតាម អារម្មណ៍ ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»។ នេះគឺជាសាររបស់ លោក កឹម សុខា បន្តប្រាប់ទៅមន្រ្តីរបស់ខ្លួនក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ គណបក្ស ២៥ រាជធានី ខេត្ត នៅព្រឹកថ្ងៃទី០៣កុម្ភៈនេះ។