ត្រឡប់ក្រោយ

តុលាការកំពូលបដិសេធការសុំនៅក្រៅឃុំរបស់លោក ហុងសុខហួរ

នៅ​ថ្ងៃ​ទី​៤ ខែ​មីនា តុលាការ​កំពូល​ប្រកាស​សាលក្រម​ករណី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ដែល​ស្នើ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​រក្សា​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ជា​បាន​ការ។ហេតុផល​ដែល​តុលាការ​កំពូល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ ដោយ​ខ្លាច​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​ហៅ​ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ថា​ជា​រឿង​ត្រឹមត្រូវ។ក្នុង​សវនាការ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ លោក ហុង សុខហួរ បញ្ជាក់​ថា លោក​សុខចិត្ត​តម្កល់​លិខិត​ឆ្លង​ដែន និង​បង់​ប្រាក់​ធានា​មួយ​ចំនួន​ទៀត​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយ​លើក​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយសារ​លោក​កំពុង​មាន​ជំងឺ​លើស​ឈាម និង​មាន​បញ្ហា​ក្រពះ​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា