ត្រឡប់ក្រោយ

CNRPរៀបចំ ដំណើរឆ្ពោះទៅ រកការបោះឆ្នោត ដើម្បីនាំមកនូវ ការផ្លាស់ប្ដូរ ជាវិជ្ជមាន

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានថ្លែងថា បច្ចុប្បន្នគណបក្ស មិនរវីរវល់ជាមួយ នឹងការវាយប្រហារ ណាមួយមកលើ ប្រធានស្តីទីគណបក្សឡើយ គឺគណបក្សខិតខំ ប្រឹងប្រែងធ្វើយ៉ាងណា រៀបចំដំណើរឆ្ពោះ ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ ជាវិជ្ជ មានសម្រាប់ការ បោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ។ក្រោយកិច្ចប្រជុំនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ របស់គណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ក្រុម អ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិថា រយៈពេលសល់១ឆ្នាំ យើងត្រូវការពេលវេលា និងគិតគូរច្រើនមែនទែន ទាំងសារនយោបាយ រចនាសម្ព័ន្ធ បេក្ខជនសង្កេតការណ៍ បណ្តុះបណ្តាល ពង្រឹងសមត្ថភាព ការងារមមាញឹក ខ្លាំងមែនទែន

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា