ត្រឡប់ក្រោយ

ប្រធានបក្សសង្គ្រោះជាតិចាត់ទុកការអុកឡុកវេទិកាបក្សថាជាល្បិចនយោបាយស្មោកគ្រោក

ប្រធាន​គណបក្ស​ប្រឆាំង បាន​រិះគន់​សកម្មភាព​រំខាន​នានា និង​ការ​អុកឡុក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ឲ្យ​បរិយាកាស​នយោបាយ​កាន់​តែ​អាប់អួ​ទៅៗ ថា​ជា​ល្បិច​នយោបាយ​ដ៏​ស្មោកគ្រោក។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយ​តប​វិញ​ថា ពុំ​មាន​បក្ស​នយោបាយ​ណា​មួយ​សាង​ឡើង ក្រៅ​ពី​ខ្លួន​ឯង​នោះ​ទេ។ ដូច្នេះ អ្នក​ដែល​ដឹង​ច្បាស់​ជាង​គេ គឺ​សាមី​ខ្លួន​នេះ​ហើយ។ថ្វី​បើ លោក សម រង្ស៊ី មិន​សំដៅ​ចំ​ឈ្មោះ​ពី​គណបក្ស​នយោបាយ ដែល​លោក​អះអាង​ថា ជា​បក្ស​នយោបាយ​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ចលនា​នយោបាយ នាំ​ឲ្យ​មាន​សភាពការណ៍​កាន់​តែ​តានតឹង​ឡើងៗ នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ត្រូវ​គេ​ដឹង​ជា​ទូទៅ​ហើយ​ថា ទំនង​ជា​ប្រធាន​គណបក្ស​ប្រឆាំង សំដៅ​គណបក្ស​ដែល​កាន់​អំណាច។ថ្លែង​តាម​វីដេអូ​ខនហ្វើរ៉ែន (Video Conference) ពី​ទី​ដែល​លោក​កំពុង​និរទេស​ខ្លួន​ពី​ការ​តាម​ចាប់​ដោយ​អំណាច​ដីកា​តុលាការ​ក្រុង​ភ្នំពេញ លោក សម រង្ស៊ី បាន​ហៅ​ការ​យាយី​ដែល​ជំរុញ​ឲ្យ​បរិយាកាស​នយោបាយ​មាន​ភាព​ស្មុគស្មាញ​នៅ​ពេល​នេះ ថា​ជា​ការ​ខ្វះ​សេចក្ដី​ថ្លៃថ្នូរ និង​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា