ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីអំពាវនាវឲ្យគ្រូពង្រឹងសមត្ថភាពដើម្បីលុបបំបាត់ការមាក់ងាយសញ្ញាបត្រគ្មានតម្លៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​ បាន​លើក​ឡើង​ជា​ថ្មី​ថា​អ្នក​នយោបាយ​ខ្លះ​បាន​មើលងាយតម្លៃ​សញ្ញា​បត្រ​នៅ​កម្ពុជា​ ​ ហើយ​លោក​អំពាវនាវ​ឲ្យ​គ្រូបង្រៀន​ពង្រឹងសមត្ថ​ភាព​ខ្លួន​ដើម្បី​លុប​បំបាត់​នូវ​ការ​មាក់ងាយនេះ។​

ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​លើក​ឡើង​ជា​ថ្មីថា​អ្នក​នយោបាយ​មួយ​ចំនួន​​បាន​មើល​ងាយ​សញ្ញា​បត្រ​នៅ​ស្រុកខ្មែរថា​គ្មាន​តម្លៃ​។ លោក​បន្ត​ថា​អ្នក​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​មិនប្រាកដថា​ពូកែ​ជាងអ្នក​រៀន​នៅ​​ក្នុងស្រុកនោះទេ​។ ​លោក​នាយក​រដ្ឋមន្រ្តី​​ទទួលស្គាល់​ថា​អ្នក​រៀន​នៅ​ក្រៅ​ស្រុក​អាច​ប្រើប្រាស់ភាសា​បានល្អជាងអ្នក​ក្នុងស្រុក​ ប៉ុន្តែ​លោកបានប្រៀបធៀប​​ថា​”​កុំថាឡើយ​មនុស្ស​ ឆ្កែ​ក៏ចេះ​ភាសា​ដែរ។​ លោក​ចាត់ទុក​ការលើ​ក​ឡើង​របស់​អ្នក​នយោ​បាយ​ថាសញ្ញា​បត្រស្រុក​ខ្មែរ​​គ្មាន​តម្លៃ​ជា​ការ​ឈឺចាប់​មួយ​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា