ត្រឡប់ក្រោយ

ប្រធានរដ្ឋសភាបញ្ជូនលិខិតតំណាងរាស្រ្តទៅនាយករដ្ឋមន្រ្តី ករណីដីសម្បទានផ្តល់ឲ្យកងទ័ពប្រជាជនវៀតណាម

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិដែល​សួរ​នាំ​រដ្ឋាភិបាល​ទាក់ទង​នឹង​ដីសម្បទាន​សេដ្ឋកិច្ចក្នុង​ខេត្ត​រតនគិរី ដែល​មាន​ការ​ចុះផ្សាយ​ថា​​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជនវៀតណាម​។​

លិខិតមួយច្បាប់​ចុះថ្ងៃទី​៩ ខែមិនា ​ដាក់ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មានការ​ឯកភាពពី​ប្រធាន​រដ្ឋសភា ឲ្យ​ដឹង​ថា​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បានដាក់ជាសំណួរ​ទៅរដ្ឋាភិបាល​ថាហេតុអ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅខេត្តរតនគិរី​? លោកសួរ​បន្ត​ថា​តើមាន​វត្ត​មាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់​គ្រង​ដោយ​កងទ័ពប្រជាជនវៀតណាម​នៅ​ខេត្ត​រតនគិរី​ឬទេ?​ តើ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា