ក្រុមរាជ្យបណ្ឌិត្យ សភាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សុខ ទូច និងសហការី បានចុះទៅពិនិត្យ បង្គោលព្រំដែន កម្ពុជា-វៀតណាម នៅក្នុងឃុំចំនួន៣ ដែលមានបង្គោលធំ ៣ និងតម្រុយតូចចំនួន ១១ ស្មើ ១៤ កន្លែង។យោងតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៦ បានឲ្យដឹងថា "ក្រុមរាជ្យបណ្ឌិត្យ សភាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សុខ ទូច និងសហការី អាជ្ញាធរ ស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាល និងយោធាការពារព្រំដែន សរុបចំនួន១៥០នាក់ ប្រុស បានចុះពិនិត្យបង្គោល តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ចំនួន៣ឃុំ គឺឃុំ(ចាម ជាងដែក ពាមមន្ទារ) ចាប់ពីភូមិក្រាំងលាវ (ឃុំចាម) រហូតដល់ ភូមិ អង្គរអង្គ(ឃុំពាមមន្ទារ) សរុបមាន បង្គោលធំ ៣ និងតម្រុយតូចចំនួន ១១ ស្មើ ១៤ កន្លែង" ។ជាលទ្ធផល ការត្រួតពិនិត្យនេះត្រូវបានបញ្ចប់នៅម៉ោង៤ និង៣០រសៀល ថ្ងៃទី ៩ មីនា ប្រកបដោយសុវត្ថិភាព មិនមានបាតុភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ៕