រដ្ឋាភិបាលបានសម្រេចលើកលែងពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះមួយ ចំនួន រួមមានទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទជាដើម ដែលរដ្ឋាភិបាលអះអាងថានឹង ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី ១០ខែមិនា រដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទត្រាក់ទ័រនិងជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។រដ្ឋាភិបាលបញ្ជាក់ថាសេចក្តីម្រេចនេះមិនមានប្រតិសកម្មទៅលើប្រាក់ពន្ធដែលបនបង់រួចហើយនោះទេ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា៖ “ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការលើកលែងពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ”។